លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនឿមិនពិតទី៤: ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធរួមគ្នាជាព្រះតែមួយ

ជំនឿមិនពិតទី៤: ព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធរួមគ្នាជាព្រះតែមួយ

ជំនឿ​មិន​ពិត​ទី​៤: ព្រះ​វរបិតា ព្រះរាជ​បុត្រា​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​រួម​គ្នា​ជា​ព្រះ​តែ​មួយ​

តើ​អ្វី​ជា​ប្រភព​ដើម​នៃ​ជំនឿ​មិន​ពិត​នោះ? ​«​ប្រហែល​ជា​មាន​គេ​សន្និដ្ឋាន​ថា សេចក្ដី​បង្រៀន​ដែល​ថា​ព្រះ​វរបិតា ព្រះរាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ព្រះ​តែ​មួយ ជា​សេចក្ដី​បង្រៀន​ដែល​បាន​ត្រូវ​បង្កើត​នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​៤ គ.ស.។ ការ​សន្និដ្ឋាន​ដូច្នេះ​គឺ​ត្រូវ​ម្យ៉ាង . . . សេចក្ដី​បង្រៀន​ដែល​ថា​‹បុគ្គល​បី​រួម​ជា​ព្រះ​តែ​មួយ› មិន​បាន​ត្រូវ​ទទួល​ស្គាល់​ជា​ទូទៅ​ទេ ហើយ​ក៏​មិន​បាន​ត្រូវ​រួម​បញ្ចូល​ទាំង​ស្រុង​ក្នុង​ជំនឿ​របស់​គ្រិស្ត​សាសនិក មុន​ដំណាច់​សតវត្សរ៍​ទី​៤​ដែរ​»​ (​New Catholic Encyclopedia (​1967​), Volume 14, page 299​)។

​«​ក្រុម​ប្រឹក្សា​នៅ​ក្រុង​ណៃស៊ីយ៉ា​បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​៣២៥​[​គ.ស.​]។ ខន់ស្ទែនធីន​បាន​ដឹក​នាំ​ការ​ប្រជុំ​និង​កិច្ច​ពិភាក្សា​នោះ។ គាត់​បង្កើត . . . សេចក្ដី​បង្រៀន​ចម្បង​ដែល​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​គ្រិស្ត​និង​ព្រះ ពោល​គឺ​គ្រិស្ត​‹និង​ព្រះ​វរបិតា​គឺ​តែ​មួយ›។ នេះ​ជា​សេចក្ដី​បង្រៀន​ដែល​ក្រុម​ប្រឹក្សា​បាន​បញ្ចូល​ក្នុង​លទ្ធិ​ដែល​ពួក​គេ​បាន​បញ្ចេញ​នោះ។ ដោយ​សារ​កោត​ខ្លាច​អធិរាជ នោះ​ពួក​បព្វជិត​ទាំង​អស់ លើក​លែង​តែ​ពីរ​នាក់​បាន​ចុះ​ហត្ថលេខា​អនុម័ត​លទ្ធិ​នោះ។ បព្វជិត​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា ទោះ​ជា​មិន​យល់​ស្រប​ក៏​ដោយ​»​ (​Encyclopædia Britannica (​1970​), Volume 6, page 386​)។

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? ​«​[​ស្ទេផាន​]​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី​ល្អ​នៃ​ព្រះ នឹង​ព្រះ​យេស៊ូ​វ​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ រួច​គាត់​មាន​វាចា​ថា​មើល ខ្ញុំ​ឃើញ​មេឃ​ចំហ នឹង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ​»។—កិច្ចការ [​សកម្មភាព​] ៧:៥៥, ៥៦, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

តើ​យើង​អាច​ដឹង​អ្វី​ខ្លះ​ដោយ​ពិចារណា​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​ស្ទេផាន​ឃើញ​ក្នុង​គំនិត​នោះ? ស្ទេផាន​បាន​ពេញ​ទៅ​ដោយ​សកម្ម​ពល​របស់​ព្រះ ហើយ​ឃើញ​លោក​យេស៊ូ​​«​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ​»។ នេះ​បង្ហាញ​ច្បាស់​ថា លោក​យេស៊ូ​មិន​បាន​ទៅ​ជា​ព្រះ​ក្រោយ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទេ។ លោក​គឺជា​បុគ្គល​វិញ្ញាណ​ផ្សេង​គ្នា​ពី​ព្រះ។ កំណត់​ហេតុ​នោះ​មិន​រៀប​រាប់​ថា​មាន​បុគ្គល​មួយ​ទៀត​នៅ​ក្បែរ​ព្រះ​ក្រៅ​ពី​លោក​យេស៊ូ​ឡើយ។ ដូច្នេះ មិន​មាន​បី​នាក់​ទេ។ ទោះ​ជា​មាន​គេ​ខំ​រក​បទ​គម្ពីរ​ដើម្បី​គាំទ្រ​សេចក្ដី​បង្រៀន​ដែល​ថា ព្រះ​គឺ​បុគ្គល​បី​រួម​តែ​មួយ​ក៏​ដោយ បព្វជិត​ម្នាក់​ឈ្មោះ​ម៉ារី អេមីល ប័រម៉ាដ បាន​សរសេរ​ថា​៖ ​«​ក្នុង​សញ្ញា​ថ្មី គ្មាន​បទ​គម្ពីរ​ណា​មួយ​សោះ . . . ដែល​ថា​ព្រះ​គឺ​បុគ្គល​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​»​ (​À l’aube du christianismeLa naissance des dogmes​)។

ខន់ស្ទែនធីន​បាន​បង្កើត​សេចក្ដី​បង្រៀន​នោះ ក្នុង​បំណង​ដោះ​ស្រាយ​ទំនាស់​ដែល​មាន​ក្នុង​ចំណោម​ពិភព​គ្រិស្ត​សាសនា​នៅ​សតវត្សរ៍​ទី​៤។ ក៏​ប៉ុន្តែ សេចក្ដី​បង្រៀន​នោះ​ធ្វើ​ឲ្យ​មាន​សំណួរ​មួយ​ទៀត​ថា: តើ​ម៉ារៀ​ដែល​ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​លោក​យេស៊ូ ជា​​«​ម្ដាយ​របស់​ព្រះ​»​ឬ​ទេ?

សូម​អាន​បទ​គម្ពីរ: ម៉ាថាយ ២៦:៣៩; យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១៥:២៧, ២៨; កូឡុស ១:១៥, ១៦

​ការ​ពិត:

សេចក្ដី​បង្រៀន​ថា​ព្រះ​គឺ​បុគ្គល​បី​រួម​តែ​មួយ បាន​ត្រូវ​បង្កើត​នៅ​ដំណាច់​សតវត្សរ៍​ទី​៤

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៧​]

Museo Bardini, Florence