លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនអំពីសេចក្ដីមេត្ដាករុណារបស់ព្រះ

មេរៀនអំពីសេចក្ដីមេត្ដាករុណារបស់ព្រះ

ការ​ស្រាវ​ជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ

មេ​រៀន​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ

យ៉ូណាស ផ្នែក​ទី​២

គួរ​ធ្វើ​ដូច​ម្ដេច? សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ សូម​ខំ​យល់​ពី​អារម្មណ៍​គេ ដោយ​ស្រមៃ​គិត​ថា​ប្អូន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ថែម​ទាំង​កំពុង​ស្ដាប់​គេ​និយាយ​គ្នា​ផង។ សូម​គិត​ពី​អារម្មណ៍​របស់​តួ​អង្គ​ផ្សេង​ៗ ហើយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​មាន​ភាព​រស់​រវើក​ក្នុង​គំនិត​របស់​ប្អូន​ៗ។

1 សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន យ៉ូណាស ៣:១–៤:១១

តើ​ប្អូន​គិត​ថា​យ៉ូណាស​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ចូល​ក្រុង​នីនីវេ?

_______

ពេល​ប្អូន​ស្រមៃ​គិត​អំពី​សំឡេង​របស់​យ៉ូណាស តើ​ប្អូន​គិត​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ប្រកាស​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា?

_______

ហេតុ​អ្វី​ការ​អង្គុយ​នៅ​ក្រៅ​ក្រុង​គឺ​មិន​ស្រួល​សម្រាប់​យ៉ូណាស? (សូម​មើល យ៉ូណាស ៤:៥​-​៨)

_______

2 សូម​រំពឹង​គិត​បន្ថែម​ទៀត

ហេតុ​អ្វី​យ៉ូណាស​ប្រហែល​ជា​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​ក្រុង​នីនីវេ​ដូច​ទំនាយ​របស់​ព្រះ?

_______

សូម​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដែល​ប្អូន​មាន​ដើម្បី​រក​ព័ត៌មាន​ខ្លះ​អំពី (១) រូប​រាង​និង​លក្ខណៈ​នៃ​ដើម​ឃ្លោក (ឬ​ដើម​វល្លិ) (២) អត្ថន័យ​នៃ​ការ​គ្រលុំ​ខ្លួន​របស់​ស្តេច​នីនីវេ​ដោយ​សំពត់​ធ្មៃ ហើយ​អង្គុយ​ក្នុង​ផេះ។ _______

_______

ថ្វី​បើ​នៅ​ដើម​ដំបូង យ៉ូណាស​មិន​ព្រម​ប្រកាស​ទំនាយ​នៅ​ក្រុង​នីនីវេ​ក៏​ដោយ ហេតុ​អ្វី​យើង​អាច​ចាត់​ទុក​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ក្លាហាន​និង​ស្មោះ​ត្រង់? (ម៉ាថាយ ២១:២៨​-​៣១)

_______

3 សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វី​ដែល​ប្អូន​បាន​រៀន​អំពី . . .

សមត្ថភាព​និង​គុណសម្បត្ដិ​របស់​មនុស្ស​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​បោះ​បង់​របៀប​រស់​នៅ​ដែល​អាក្រក់

_______

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា

_______

ការ​ចាំ​បាច់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា

_______

4 តើ​មេ​រៀន​មួយ​ណា​ក្នុង​កំណត់​ហេតុ​នេះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ប្អូន? ហើយ​ហេតុ​អ្វី?

_______

សូម​អាន​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​នៅ​គេហទំព័រ​www.watchtower.org