ចូរច្រៀងជូនព្រះយេហូវ៉ា ចម្រៀងថ្មី

សូម​អញ្ជើញ​រីក​រាយ​នឹង​ចម្រៀង​ថ្មី​សម្រាប់​សរសើរ​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​អ្នក​អាច​ថង​ចម្លង​បទ​ភ្លេង​និង​ពាក្យ​ចម្រៀង ដើម្បី​ហាត់​ច្រៀង​ចម្រៀង​ដ៏​ពីរោះ​ទាំង​នេះ។

ចម្រៀងលេខ ១៣៦

សូម​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់!

ចម្រៀង​រាជាណាចក្រ​ដ៏​ពីរោះ​សម្រាប់​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​ដែល​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ព្រះ។

ចម្រៀងលេខ ១៣៧

សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

ចូរ​ចូល​រួម​ជា​មួយ​នឹង​យើង​ក្នុង​ការ​អង្វរ​សុំ​សេចក្ដី​ក្លាហាន​ពី​ព្រះ​យេហូវ៉ា ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​នាម​លោក​ដោយ​អង់អាច។

ចម្រៀងលេខ ១៣៨

យេហូវ៉ា​គឺ​ជា​នាម​លោក

ចូរ​សរសើរ​តម្កើង​នាម​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​មនុស្ស​ទាំង​អស់​ឲ្យ​ដឹង​ថា​លោក​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

ចម្រៀងលេខ ១៣៩

ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

យើង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​លោក​ការពារ​និង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​ស្មោះ​ត្រង់​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត។

ចម្រៀងលេខ ១៤០

ជីវិត​ជា​អ្នក​ត្រួស​ត្រាយ

ចូរ​ច្រៀង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​អំណរ​ដែល​អ្នក​មាន​ក្នុង​កិច្ច​ការ​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក។

ចម្រៀងលេខ ១៤១

ចូរ​ស្វែង​រក​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ

ចម្រៀង​មួយ​ដ៏​រីក​រាយ​ហើយ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ចម្រៀង​នេះ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ឯ​ទៀត ហើយ​បង្ហាញ​អំពី​ការ​ខំ​ស្វែង​រក​យ៉ាង​ខ្នះ​ខ្នែង​នូវ​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា។

ចម្រៀងលេខ ១៤២

ចូរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

ចូរ​ច្រៀង​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា និង​អំពី​ផ្នែក​ដែល​យើង​មាន​ក្នុង​ការ​ស្វាគមន៍​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ទៅ​ជា​សម្លាញ់​របស់​ព្រះ។

ចម្រៀងលេខ១៤៣

ពន្លឺ​ក្នុង​ពិភព​លោក​ងងឹត

ដំណឹង​យើង​ដូច​ពន្លឺ​ភ្លឺ​ច្រាល​ចេញ​ពី​ភាព​ងងឹត។

ចម្រៀងលេខ១៤៤

ចូរខំឲ្យបានសេចក្ដីសង្គ្រោះ

យើងត្រូវផ្សាយដំណឹងពីព្រះទាន់នៅមានពេល។

ចម្រៀងលេខ១៤៥

ចូររៀបចំទៅផ្សព្វផ្សាយ

ប្រហែលជាស្រួលជាងបើយើងនៅផ្ទះ តែយើងអាចទទួលកម្លាំងចិត្តដើម្បីចេញទៅផ្សព្វផ្សាយបាន។

ចម្រៀងលេខ១៤៦

អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ

លោក​យេស៊ូ​ចាត់​ទុក​ថា​អ្វី​ក៏​ដោយ​ដែល​អ្នក​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​ជួយ​ដល់​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង គឺ​ដូច​ជា​អ្នក​បាន​ធ្វើ​ដល់​លោក​ដែរ។

ចម្រៀងលេខ ១៤៧

ទ្រព្យ​ពិសេស​របស់​ព្រះ

ព្រះ​យេហូវ៉ា​ស្រឡាញ់​បុត្រ​លោក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​ពួក​គាត់​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។

ចម្រៀងលេខ១៤៨

លោក​បាន​ឲ្យ​បុត្រ​តែ​មួយ

យើង​សូម​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អំណោយ​ដ៏​មាន​តម្លៃ​លើស​លប់។ អំណោយ​នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ទាំង​អស់។

ចម្រៀងលេខ១៤៩

ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ

លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងអស្ចារ្យ ដោយស្ម័គ្រចិត្តបូជាជីវិតសម្រាប់យើង។ ហេតុនេះ យើងចង់ដឹងគុណព្រះយេហូវ៉ាជានិច្ចសម្រាប់ថ្លៃលោះនេះ។

ចម្រៀងលេខ១៥០

ចូរ​ខំ​ព្យាយាម

ចូរ​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​តាម​របៀប​ណា​ក៏​ដោយ​ដែល​លោក​ចង់​ប្រើ​អ្នក។

ចម្រៀងលេខ១៥១

គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង

យើង​ទន្ទឹង​ចាំ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រមូល​យក​បង​ប្អូន​របស់​គ្រិស្ត​ទៅ​ស្ថាន​សួគ៌ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​គ្រិស្ត​យក​ជ័យ​ជម្នះ​និង​ទទួល​រង្វាន់។

ចម្រៀងលេខ១៥២

ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

ពេល​ទុក្ខ​កង្វល់​ក្នុង​ជីវិត​ធ្វើ​ឲ្យ​យើង​ភ័យ​ព្រួយ ព្រះ​អាច​ទៅ​ជា​កម្លាំង ជា​ក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង។

ចម្រៀងលេខ១៥៣

តើ​អ្នក​សប្បាយ​ចិត្ត​ទេ?

តើ​អ្នក​សប្បាយ​ចិត្ត​ទេ​ពេល​អ្នក​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​អ្នក​ដែល​សម​ទទួល​ដំណឹង​ល្អ?

ចម្រៀងលេខ១៥៤

ចូរ​យើង​បន្ត​ស៊ូ​ទ្រាំ

ចម្រៀង​នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេងៗ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ដរាប​ដល់​យើង​ស្លាប់។