លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២៨

ការចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា

ការចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា

(​ចម្រៀង​សរសើរ​ព្រះ ១៥​)

  1. ១. តើ​នរណា​ជា​មិត្ត​លោក

    ក្នុង​ត្រសាល​លោក​អាច​ស្នាក់?

    តើ​នរណា​ជា​មិត្ត​លោក​អាច​ទុក​ចិត្ត

    ហើយ​ពិត​ជា​ស្គាល់​លោក​ជាក់?

    អ្នក​ដែល​ស្ដាប់​បង្គាប់​លោក

    មាន​ជំនឿ​លើ​លោក​ក្រៃ

    អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ហើយ​ក៏​ត្រឹម​ត្រូវ

    កាន់​តាម​ក្ដី​ពិត​ថ្លា​ថ្លៃ។

  2. ២. តើ​នរណា​ជា​មិត្ត​លោក

    អាច​ចូល​ទៅ​ជិត​លោក​បាន?

    តើ​នរណា​ដែល​ធ្វើ​ឲ្យ​លោក​រីក​រាយ

    នាម​លោក​គេ​ស្គាល់​គ្រប់​ប្រាណ?

    អ្នក​ដែល​លើក​តម្កើង​លោក

    បណ្ដាំ​លោក​គេ​ត្រេក​អរ

    អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ប្រព្រឹត្ត​ទៀង​ត្រង់

    ពោល​ពាក្យ​ពិត​ដោយ​ស្មោះ​សរ។

  3. ៣. យើង​ផ្ទេរ​កង្វល់​ទៅ​លោក

    ថ្លែង​ប្រាប់​លោក​អស់​ពី​ចិត្ត

    យើង​ស្រឡាញ់​លោក​ទាំង​មាន​ភាព​ស្នាល​ស្និទ្ធ

    រៀង​រាល់​ថ្ងៃ​លោក​ថ្នម​ថ្និត

    យក​លោក​ជា​មិត្ត​កល្យាណ

    យើង​ខ្ញុំ​ចង់​បាន​ជា​និច្ច

    យើង​ពិត​ជា​មាន​មិត្ត​ដ៏​ល្អ​ថ្លា​ថ្លៃ

    លោក​ជា​មិត្ត​ដ៏​ស្មោះ​ពិត៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ១៣៩:១; ១​ពេ. ៥:៦, ៧​)