លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៥៨

ចូរស្វែងរកអ្នកដែលចង់បានសេចក្ដីសុខ

ចូរស្វែងរកអ្នកដែលចង់បានសេចក្ដីសុខ

(​លូកា ១០:៦​)

  1. ១. ផ្សាយ​សេចក្ដី​ពិត​តាម​បង្គាប់​លោក​យេស៊ូ

    គ្រប់​វេលា​លោក​ទៅ​ផ្សាយ

    បណ្ដាំ​ព្រះ​យេហូវ៉ា​ទុក​ជា​គំរូ

    លោក​ស្រឡាញ់​ចៀម​ព្រះ​ហើយ​បង្រៀន​ជា​និច្ច

    ខំ​ស្វះ​ស្វែង​រក​ចាប់​ពី​ថ្ងៃ​រះ

    រហូត​ដល់​ថ្ងៃ​លិច

    តាម​ផ្លូវ​តាម​ផ្ទះ​យើង​ប្រាប់​ដំណឹង

    ដូច​លោក​យេស៊ូ​ឲ្យ​គេ​បាន​ដឹង

    ថា​មិន​យូរ​បញ្ហា​យើង​នឹង​កន្លង​ផុត​ទៅ។

    (​បន្ទរ​)

    ទូ​ទាំង​លោកា

    រក​អ្នក​ណា​ដែល​ចង់​បាន​ក្ដី​សុខ​សាន្ត

    ប្រកាស​ដំណឹង

    អំពី​ជីវិត​ដល់​អ្នក​ដែល​ចង់​បាន

    យើង​ព្យាយាម​រក

    គ្រប់​ទី​ជិត​ឆ្ងាយ។

  2. ២. នៅ​សល់​ពេល​តិច​យើង​ត្រូវ​រក​ដោយ​ឧស្សាហ៍

    មាន​មនុស្ស​ច្រើន​ឥត​គណនា

    ដែល​យើង​ត្រូវ​ជួយ​ឲ្យ​បាន​ជីវ៉ា

    ក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​ជួប​គេ​ច្រើន​ដង

    ជួយ​គេ​ឲ្យ​ស្បើយ​ពី​ការ​ឈឺ​ចិត្ត

    ពី​ជីវិត​សៅ​ហ្មង

    យើង​ខំ​ស្វែង​រក​នៅ​ទី​ឆ្ងាយ​ជិត

    ពេល​យើង​ជួប​អ្នក​ស្រឡាញ់​ក្ដី​ពិត

    យើង​មាន​អំណរ​ដែល​ជួយ​យើង​ឲ្យ​ព្យាយាម​ផ្សាយ។

    (​បន្ទរ​)

    ទូ​ទាំង​លោកា

    រក​អ្នក​ណា​ដែល​ចង់​បាន​ក្ដី​សុខ​សាន្ត

    ប្រកាស​ដំណឹង

    អំពី​ជីវិត​ដល់​អ្នក​ដែល​ចង់​បាន

    យើង​ព្យាយាម​រក

    គ្រប់​ទី​ជិត​ឆ្ងាយ៕