លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧៤

ចូរយើងរួមគ្នាច្រៀងចម្រៀងរាជាណាចក្រ!

ចូរយើងរួមគ្នាច្រៀងចម្រៀងរាជាណាចក្រ!

(​ចម្រៀង​សរសើរ​ព្រះ ៩៨:១​)

  1. ១. បទ​ចម្រៀង​នេះ​យើង​រួម​ច្រៀង​អប​អរ​ជោគ​ជ័យ

    លើក​កិត្ដិ​យស​ព្រះ​មួយ​ឧត្តម​ខ្ពង់​ខ្ពស់

    ពាក្យ​ពេចន៍​ជំរុញ​ឲ្យ​សង្ឃឹម​និង​តាំង​ចិត្ត​ស្មោះ

    រួម​សំឡេង​ច្រៀង​បទ​រាជ្យ​ព្រះ​យ៉ាង​ពីរោះ។

    (​បន្ទរ​)

    ‹ចូរ​មក​គោរព​ប្រណិប័តន៍​ព្រះ

    បុត្រ​លោក​ជា​ស្តេច​ចូរ​យើង​ប្រកាស!

    ចូរ​មក​រៀន​ច្រៀង​ចម្រៀង​រាជាណាចក្រ​ព្រះ

    ចូរ​យើង​សរសើរ​តម្កើង​នាម​ព្រះ​ល្អ​ល្អះ›។

  2. ២. យើង​ច្រៀង​បទ​ថ្មី​ប្រកាស​រាជាណាចក្រ​ព្រះ

    មាន​គ្រិស្ត​យេស៊ូ​គ្រប់​គ្រង​ផែន​ដី​មេឃា

    តាម​ទំនាយ​ព្រះ​លោក​មាន​រាស្ត្រ​ថ្មី​ពិសេស​មួយ

    ពួក​គេ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​សួគ៌ា។

    (​បន្ទរ​)

    ‹ចូរ​មក​គោរព​ប្រណិប័តន៍​ព្រះ

    បុត្រ​លោក​ជា​ស្តេច​ចូរ​យើង​ប្រកាស!

    ចូរ​មក​រៀន​ច្រៀង​ចម្រៀង​រាជាណាចក្រ​ព្រះ

    ចូរ​យើង​សរសើរ​តម្កើង​នាម​ព្រះ​ល្អ​ល្អះ›។

  3. ៣. ចម្រៀង​រាជ្យ​ព្រះ​មនុស្ស​រាប​សា​អាច​ច្រៀង​បាន

    មាន​ន័យ​ខ្លឹម​សារ​ធ្វើ​ឲ្យ​កក់​ក្ដៅ​ចិន្ដា

    ទូ​ទាំង​ផែន​ដី​ទាំង​ប្រុស​ទាំង​ស្រី​បាន​រៀន​ច្រៀង

    ហើយ​គេ​នាំ​គ្នា​អញ្ជើញ​គ្រប់​មនុស្សា។

    (​បន្ទរ​)

    ‹ចូរ​មក​គោរព​ប្រណិប័តន៍​ព្រះ

    បុត្រ​លោក​ជា​ស្តេច​ចូរ​យើង​ប្រកាស!

    ចូរ​មក​រៀន​ច្រៀង​ចម្រៀង​រាជាណាចក្រ​ព្រះ

    ចូរ​យើង​សរសើរ​តម្កើង​នាម​ព្រះ​ល្អ​ល្អះ›៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៩៥:៦; ១ពេ. ២:៩, ១០; បប. ១២:១០​)