លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ

ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ

ជិត៤០ឆ្នាំមុនឆ្នាំ១៩១៤នោះ សិស្សព្រះគម្ពីរបានប្រកាសថានឹងមានព្រឹត្ដិការណ៍សំខាន់កើតឡើងនៅឆ្នាំ១៩១៤។ តើព្រឹត្ដិការណ៍ទាំងនេះជាអ្វី? តើមានភស្ដុតាងអ្វីដែលបញ្ជាក់ថាឆ្នាំ១៩១៤ជាឆ្នាំដ៏សំខាន់មួយ?

នៅលូកា ២១:២៤ ព្រះយេស៊ូបានមានបន្ទូលថា«ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច»។ ទីក្រុងយេរូសាឡិមធ្លាប់ជារាជធានីរបស់សាសន៍យូដា ពីព្រោះបណ្ដាស្ដេចដែលគ្រប់គ្រងពីវង្សត្រកូលដាវីឌមានទីតាំងនៅទីក្រុងនោះ។ (ទំនុកដំកើង ៤៨:១, ២) ក៏ប៉ុន្ដែ ស្ដេចទាំងនោះគឺខុសប្លែកពីអ្នកគ្រប់គ្រងរបស់សាសន៍ទៀត ពីព្រោះស្ដេចក្នុងវង្សត្រកូលដាវីឌធ្លាប់គង់លើ«បល្ល័ង្កនៃព្រះយេហូវ៉ា»ជាអ្នកតំណាងទ្រង់តែម្ដង។ (របាក្សត្រទី១ ២៩:២៣) ហេតុនេះទីក្រុងយេរូសាឡិមតំណាងឲ្យការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។

ក៏ប៉ុន្ដែតើការគ្រប់គ្រងរបស់ព្រះចាប់ផ្ដើម«ត្រូវសាសន៍ដទៃជាន់ឈ្លី»នៅពេលណា ហើយយ៉ាងដូចម្ដេច? នេះបានកើតឡើងនៅឆ្នាំ៦០៧មុនគ.ស. ពេលដែលសាសន៍បាប៊ីឡូនបានដណ្ដើមយកទីក្រុងយេរូសាឡិម។ នៅពេលនោះលែងមានស្ដេចគង់លើ«បល្ល័ង្កនៃព្រះយេហូវ៉ា» ហើយការគ្រប់គ្រងនៃបណ្ដាស្ដេចពីវង្សត្រកូលដាវីឌត្រូវបានផ្អាក។ (ពង្សាវតារក្សត្រទី២ ២៥:១-២៦) តើការ«ជាន់ឈ្លី»នេះត្រូវបន្ដជានិច្ចទេ? មិនមែនទេ ដ្បិតអេសេគាលបានទាយអំពីស្ដេចព្រះនាមសេដេគា ដែលជាស្ដេចចុងក្រោយនៅក្រុងយេរូសាឡិមថា«ចូរដោះក្បាំង ដោះមកុដចេញ . . . នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ»។ (អេសេគាល ២១:២៦, ២៧) អ្នកដែល«មានច្បាប់ទទួល»មកុដសិទ្ធិគ្រប់គ្រងក្នុងវង្សត្រកូលដាវីឌគឺជាព្រះគ្រីស្ទយេស៊ូ។ (លូកា ១:៣២, ៣៣) ដូច្នេះការ«ជាន់ឈ្លី»នឹងត្រូវបញ្ចប់នៅពេលដែលព្រះយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្ដេច។

តើព្រឹត្ដិការណ៍ដ៏សំខាន់នោះនឹងកើតឡើងនៅពេលណា? ព្រះយេស៊ូបង្ហាញឲ្យដឹងថាសាសន៍ដទៃនឹងត្រូវអនុញ្ញាតឲ្យគ្រប់គ្រងអស់មួយរយៈដែលបានត្រូវកំណត់ជាមុន។ កំណត់ហេតុនៅដានីយ៉ែលជំពូកទីជួយបំភ្លឺឲ្យយល់ថារយៈពេលនោះគឺប៉ុន្មានឆ្នាំ។ ជំពូកនោះរៀបរាប់អំពីសុបិនរបស់ស្ដេចនេប៊ូក្នេសាដែលជាស្ដេចបាប៊ីឡូន។ អ្វីដែលស្ដេចនេប៊ូក្នេសាបានឃើញក្នុងសុបិននោះគឺជាទំនាយ។ ក្នុងសុបិនទ្រង់ឃើញដើមឈើធំសម្បើមមួយដែលក្រោយមកត្រូវកាប់ចោល។ គល់ឈើនោះមិនអាចដុះទៀតដោយសារមានវ័ណ្ឌដែកនិងលង្ហិនព័ទ្ធជុំវិញ។ ទេវតាមួយរូបបានប្រកាសថា«ឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់ខួប»។—ដានីយ៉ែល ៤:១០-១៦, កំណែជាអក្សរទ្រេត

ក្នុងព្រះគម្ពីរដើមឈើជួនកាលតំណាងការគ្រប់គ្រង។ (អេសេគាល ១៧:២២-២៤; ៣១:២-) ដូច្នេះការកាប់ដើមឈើនិមិត្ដរូបនេះ តំណាងការផ្អាកនូវការគ្រប់គ្រងរបស់ព្រះ ដែលត្រូវតំណាងស្ដេចទាំងប៉ុន្មាននៅទីក្រុងយេរូសាឡិម។ ក៏ប៉ុន្ដែទំនាយនោះឲ្យដឹងថាការ«ជាន់ឈ្លី»ទីក្រុងយេរូសាឡិម គឺបណ្ដោះអាសន្នប៉ុណ្ណោះពីព្រោះអស់រយៈពេលតែ«ខួប»ទេ។ តើ«ខួប»នោះមានរយៈពេលប៉ុន្មាន?

វិវរណៈ ១២:៦, ១៤ បានឲ្យដឹងថាខួបកន្លះគឺស្មើ«១.២៦០ថ្ងៃ»។ ដូច្នេះបើ«ខួប»គឺត្រូវយកខួបកន្លះ បូកនឹងខួបកន្លះ ឬក៏យក១.២៦០ថ្ងៃ បូកនឹង១.២៦០ថ្ងៃ នោះនឹងឃើញ២.៥២០ថ្ងៃ។ ប៉ុន្ដែសាសន៍ដទៃមិនទាន់បានឈប់«ជាន់ឈ្លី»ការគ្រប់គ្រងរបស់ព្រះ២.៥២០ថ្ងៃក្រោយទីក្រុងយេរូសាឡិមបានរលំនោះទេ។ ដូច្នេះបទទំនាយនេះទំនងជាសំដៅលើរយៈពេលយូរជាង។ ដោយផ្អែកលើក្បួននៅជនគណនា ១៤:៣៤ និងអេសេគាល ៤:៦ ដែលរៀបរាប់អំពី«ថ្ងៃទុកជាឆ្នាំ» នោះ«ខួប»គឺស្មើនឹង២.៥២០ឆ្នាំវិញ។

គ្រា២.៥២០ឆ្នាំនោះគឺចាប់ពីខែតុលា ឆ្នាំ៦០៧មុនគ.ស. ពេលដែលពួកបាប៊ីឡូនដណ្ដើមយកទីក្រុងយេរូសាឡិម ហើយស្ដេចពីវង្សត្រកូលដាវីឌបានត្រូវដកហូតពីតំណែង។ គ្រា២.៥២០ឆ្នាំនោះបានចប់នៅខែតុលា ឆ្នាំ១៩១៤គ.ស.។ ពេលនោះ«គ្រារបស់សាសន៍ដទៃ»បានចប់ ហើយព្រះយេស៊ូគ្រីស្ទបានត្រូវតែងតាំងជាស្ដេចរបស់ព្រះនៅស្ថានសួគ៌។ *ទំនុកដំកើង ២:១-៦; ដានីយ៉ែល ៧:១៣, ១៤

ដូចព្រះយេស៊ូបានទាយនោះ ការ«យាងមក»វត្ដមានរបស់ទ្រង់ជាស្ដេចនៅស្ថានសួគ៌បានត្រូវសម្គាល់ដោយព្រឹត្ដិការណ៍ពិភពលោកដ៏ធំគួរឲ្យកត់សម្គាល់ ដូចជាសង្គ្រាម ទុរភិក្ស រញ្ជួយដី និងជំងឺអាសន្នរោគជាដើម។ (ម៉ាថាយ ២៤:៣-៨; លូកា ២១:១១) ព្រឹត្ដិការណ៍ទាំងនេះជាភស្ដុតាងជាក់ច្បាស់ថា ឆ្នាំ១៩១៤ពិតជាកំណើតព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ហើយក៏ជាទីចាប់ផ្ដើមនៃគ្រា«ជាន់ក្រោយបង្អស់»នៃរបបលោកីយ៍ដ៏អាក្រក់នេះ។—ធីម៉ូថេទី២ ៣:១-

^ វគ្គ 1 ពីខែតុលា ឆ្នាំ៦០៧មុនគ.ស. ដល់ខែតុលា ឆ្នាំមុនគ.ស. គឺមានរយៈពេល៦០៦ឆ្នាំ។ ដោយសារគ្មានឆ្នាំសូន្យនោះ ខែតុលាឆ្នាំមុនគ.ស. ដល់ខែតុលា ឆ្នាំ១៩១៤គ.ស. គឺមានរយៈពេល១.៩១៤ឆ្នាំ។ បើបូក៦០៦ឆ្នាំនិង១.៩១៤ឆ្នាំ លទ្ធផលគឺស្មើ២.៥២០ឆ្នាំ។ ដើម្បីអានព័ត៌មានថែមទៀតអំពីការរលំនៃទីក្រុងយេរូសាឡិមនៅឆ្នាំ៦០៧មុនគ.ស. សូមមើលអត្ថបទ«លំដាប់ពេល(Chronology)» ក្នុងសៀវភៅភាសាអង់គ្លេសចំណងជើងការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (Insight on the Scriptures) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។