លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាហាមឃាត់មើលភាពយន្ត សៀវភៅ ឬស្ដាប់ចម្រៀងណាមួយទេ?

តើសាក្សីព្រះយេហូវ៉ាហាមឃាត់មើលភាពយន្ត សៀវភៅ ឬស្ដាប់ចម្រៀងណាមួយទេ?

 អត់​ទេ។ អង្គការ​របស់​យើង​មិន​ត្រួត​ពិនិត្យ​ភាពយន្ត សៀវភៅ ឬ​បទ​ចម្រៀង​ណា​មួយ​ដើម្បី​ណែនាំ​បុគ្គល​ម្នាក់​ៗ​ថា​គួរ​ជៀស​វាង​ទេ។ ហេតុ​អ្វី​ដូច្នេះ?

  គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ម្នាក់​ៗ​ឲ្យ​អប់រំ«សមត្ថភាព​យល់​ដឹង»របស់​ខ្លួន​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។—ហេប្រឺ ៥:១៤

  គម្ពីរ​មាន​គោល​ការណ៍​ជា​មូលដ្ឋាន​ដែល​គ្រិស្ត​សាសនិក​អាច​ពិចារណា​ពេល​ជ្រើស​រើស​ការ​កម្សាន្ត។ a ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត គោល​ដៅ​របស់​យើង​គឺ«ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ត»។—អេភេសូរ ៥:១០

  គម្ពីរ​បង្រៀន​ថា​មេ​គ្រួសារ​មាន​អំណាច​មួយ​កម្រិត។ ហេតុ​នេះ​ពួក​គាត់​អាច​សម្រេច​ចិត្ត​មិន​ឲ្យ​មាន​ការ​កម្សាន្ត​បែប​ណា​មួយ​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់។ (កូរិនថូស​ទី​១ ១១:៣; អេភេសូរ ៦:១​-​៤) យ៉ាង​ណា​ក៏​ដោយ ក្រៅ​រង្វង់​គ្រួសារ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ហាម​ឃាត់​មិន​ឲ្យ​មើល​ភាពយន្ត ឬ​ចម្រៀង​ណា​មួយ ឬ​សិល្បករ​ណា​ម្នាក់​ថា​មិន​សមរម្យ​ចំពោះ​បងប្អូន​ក្នុង​ក្រុម​ជំនុំ​ទេ។—កាឡាទី ៦:៥

a ជា​ឧទាហរណ៍ គម្ពីរ​ផ្ដន្ទា​ទោស​អ្វី​ក៏​ដោយ​ដែល​លើក​ស្ទួយ​ការ​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​អំពើ​ឃោរឃៅ។—ចោទិយកថា ១៨:១០​-​១៣; អេភេសូរ ៥:៣; កូឡុស ៣:៨