លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គេហទំព័​JW.ORG

របៀបប្រើJW.ORGក្នុងទូរស័ព្ទដៃនិងកុំព្យូទ័របន្ទះស្តើង

របៀបប្រើJW.ORGក្នុងទូរស័ព្ទដៃនិងកុំព្យូទ័របន្ទះស្តើង

គេហទំព័រ​និង​លក្ខណៈ​ពិសេស​ទាំង​អស់​ដែល​អាច​ឃើញ​តាម​កុំព្យូទ័រ ក៏​អាច​ឃើញ​ក្នុង​ទូរស័ព្ទ​ដៃ​ទំនើប​ៗ និង​កុំព្យូទ័រ​បន្ទះ​ស្តើង​ដែរ។ ប៉ុន្តែ បញ្ជី​រាយ​នាម​ទំព័រ​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​ខុស​គ្នា​ទៅ​តាម​ទំហំ​ទូរស័ព្ទ​ដៃ។ ការ​រៀប​ចំ​នេះ​គឺ​ដើម្បី​ឲ្យ​លោក​អ្នក​ប្រើ​បាន​ស្រួល​បំផុត។ ជំនួយ​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ជួយ​លោក​អ្នក​ឲ្យ​រក​ឃើញ​នូវ​អ្វី​ដែល​លោក​អ្នក​ត្រូវ​ការ​ក្នុង​គេហទំព័រjw.org។

 ប្រើ​បញ្ជី​រាយ​នាម​ទំព័រ​ក្នុង​ទូរស័ព្ទ​ដៃ

នៅ​លើ​អេក្រង់​ទំហំ​ធំ ទំព័រ​ដើម​តែង​តែ​បង្ហាញ​បញ្ជី​រាយ​នាម​នៅ​ខាង​លើ​បំផុត ហើយ​ពេល​ចុច​លើ​បញ្ជី​រាយ​នាម​ទាំង​នោះ ទំព័រ​បន្ទាប់​នឹង​បង្ហាញ​បញ្ជី​រាយ​នាម​ទំព័រ​ឯ​ទៀត​ពី​លើ​ចុះ​ក្រោម​នៅ​ខាង​ឆ្វេង​នៃ​អេក្រង់។

ប៉ុន្តែ ចំពោះ​អេក្រង់​ដែល​មាន​ទំហំ​តូច​ជាង បញ្ជី​រាយ​នាម​ទំព័រ​ទាំង​អស់​បង្ហាញ​ពី​លើ​ចុះ​ក្រោម។ ម្យ៉ាង​ទៀត បញ្ជី​រាយ​នាម​ទាំង​នោះ​បាន​ត្រូវ​លាក់ ដើម្បី​ឲ្យ​លោក​អ្នក​អាច​មើល​ឃើញ​ព័ត៌មាន​ក្នុង​គេហទំព័រ​កាន់​តែ​ច្រើន។

  • ចុច​ប្រអប់​បញ្ជី​រាយ​នាម​ដែល​នៅ​ខាង​ឆ្វេង​លើ​អេក្រង់ ដើម្បី​បើក​ឬ​បិទ​បញ្ជី​រាយ​នាម​ទំព័រ​ទាំង​នោះ។ រួច​ចុច​ឈ្មោះ​នៃ​ទំព័រ​ណា​មួយ​ដើម្បី​ចូល​ទៅ​ទំព័រ​នោះ​តែ​ម្ដង។

  • ចុច​សញ្ញា​ព្រួញ​ពង្រីក​បញ្ជី​ដើម្បី​បើក​បញ្ជី​រាយ​នាម​ទំព័រ​នោះ។ រួច​ចុច​ឈ្មោះ​នៃ​ទំព័រ​ណា​មួយ​ដើម្បី​ចូល​ទៅ​ទំព័រ​នោះ​តែ​ម្ដង។

  • ចុច​សញ្ញា​ព្រួញ​បង្រួម​បញ្ជី​ដើម្បី​បិទ​បញ្ជី​រាយ​នាម​ទំព័រ​នោះ។

  • ចុច​ប្រអប់​JW.ORG​ដើម្បី​ត្រឡប់​ទៅ​ទំព័រ​ដើម​វិញ។

  • ចុច​សញ្ញា​ជម្រើស​ភាសា​ដើម្បី​ឃើញ​បញ្ជី​រាយ​នាម​ភាសា។

  • ចុច​សញ្ញា​ស្វែង​រក​ដើម្បី​លោក​អ្នក​អាច​ប្រើ​ប្រអប់​ស្វែង​រក​ក្នុង​គេហទំព័រ។

 ស្វែង​រក​អត្ថបទ​ឬ​ជំពូក​ក្នុង​សៀវភៅ​ណា​មួយ

នៅ​លើ​អេក្រង់​ទំហំ​ធំ លោក​អ្នក​នឹង​ឃើញ​បញ្ជី​អត្ថបទ​ជា​និច្ច ពេល​ដែល​លោក​អ្នក​អាន​អត្ថបទ​ឬ​ជំពូក​នៃ​សៀវភៅ​ណា​មួយ។ ប៉ុន្តែ នៅ​លើ​អេក្រង់​ទំហំ​តូច បញ្ជី​អត្ថបទ​នឹង​មិន​បង្ហាញ​នោះ​ទេ។

  • ចុច​ប្រអប់​សញ្ញា​ព្រួញ​ចេញ​ដែល​នៅ​ខាង​ក្រោម​ដើម្បី​ឃើញ​បញ្ជី​អត្ថបទ។ រួច​ចុច​លើ​ចំណង​ជើង​មួយ​ដើម្បី​បើក​អត្ថបទ​ឬ​ជំពូក​នោះ។

  • ចុច​សញ្ញា​ព្រួញ​ថយ​ដើម្បី​បើក​ទៅ​អត្ថបទ​ឬ​ជំពូក​មុន។

  • ចុច​សញ្ញា​ព្រួញ​បន្ទាប់​ដើម្បី​បើក​ទៅ​អត្ថបទ​ឬ​ជំពូក​បន្ទាប់។

  • ចុច​សញ្ញា​ព្រួញ​ចូល​ដែល​នៅ​ខាង​ក្រោម​ដើម្បី​បិទ​បញ្ជី​អត្ថបទ ហើយ​បន្ត​អាន​អត្ថបទ​ឬ​ជំពូក​ដែល​លោក​អ្នក​កំពុង​អាន។

 ប្រើ​គម្ពីរ​តាម​អ៊ីនធឺណិត

ចូល​ទៅ កាន់​បណ្ណាល័យ ▸ គម្ពីរ​តាម​អ៊ីនធឺណិត​ហើយ​ចុច​គម្ពីរ។ ឬ​លោក​អ្នក​អាច​ចុច​អាន​គម្ពីរ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​មាន​នៅ​ទំព័រ​ដើម។ កំណត់​សម្គាល់​៖ សូម​មើល​អត្ថបទ «សម្រាប់​សិក្សា​គម្ពីរ» បើ​សិន​ជា​លោក​អ្នក​ប្រើ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ (​សម្រាប់​សិក្សា​)។

នៅ​ក្នុង​ប្រអប់​ជ្រើស​រើស​បទ​គម្ពីរ សូម​រើស​សៀវភៅ​មួយ​និង​ជំពូក​មួយ​ពី​បញ្ជី​ឈ្មោះ​សៀវភៅ រួច​ចុច​ប្រអប់​បើក។

  • ចុច​ប្រអប់​សញ្ញា​ព្រួញ​ចេញ​ដែល​នៅ​ខាង​ក្រោម​ដើម្បី​ឃើញ​បញ្ជី​អត្ថបទ​ក្នុង​គម្ពីរ ព្រម​ទាំង​សេចក្ដី​ផ្ដើម​និង​សេចក្ដី​ពន្យល់​បន្ថែម។

  • ចុច​សញ្ញា​ព្រួញ​ថយ​ដើម្បី​បើក​ជំពូក​មុន។

  • ចុច​សញ្ញា​ព្រួញ​បន្ទាប់​ដើម្បី​បើក​ជំពូក​បន្ទាប់។

  • ចុច​សញ្ញា​ព្រួញ​ចូល​ដែល​នៅ​ខាង​ក្រោម​ដើម្បី​បិទ​បញ្ជី​អត្ថបទ​ក្នុង​គម្ពីរ។

 ស្ដាប់​អត្ថបទ​ណា​មួយ​ជា​សំឡេង

បើ​អត្ថបទ​ដែល​អ្នក​កំពុង​អាន​មាន​ជា​សំឡេង ទំព័រ​នោះ​នឹង​បង្ហាញ​ប្រអប់​ចាក់​សំឡេង។

  • ចុច​សញ្ញា​លេង​ដើម្បី​ឮ​អំណាន​អត្ថបទ​នោះ។

  • ចុច​សញ្ញា​ផ្អាក​ដើម្បី​ផ្អាក​អំណាន​អត្ថបទ។ រួច​ចុច​សញ្ញា​លេង​ម្ដង​ទៀត​ដើម្បី​បន្ត​ស្ដាប់​អំណាន​អត្ថបទ​នោះ។

  • នៅ​លើ​ប្រអប់​ចាក់​សំឡេង មាន​ដុំ​មូល​តូច​ដែល​អាច​ខារ​ទៅ​មុខ​ឬ​ទៅ​ក្រោយ​បាន។

ពេល​លោក​អ្នក​ចុច​សញ្ញា​លេង​លើ​អត្ថបទ ហើយ​ដំណាល​គ្នា​នោះ​សម្រូត​អត្ថបទ​ចុះ​ក្រោម នោះ​ប្រអប់​ចាក់​សំឡេង​នឹង​នៅ​ជាប់​ខាង​លើ​ទំព័រ។ ប្រអប់​នោះ​ជួយ​ឲ្យ​អ្នក​ស្រួល​ចុច​ផ្អាក​អត្ថបទ​និង​ចុច​ស្ដាប់​អត្ថបទ​បន្ត ដោយ​មិន​បាត់​កន្លែង​ដែល​លោក​អ្នក​កំពុង​អាន។